ថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ លោក ហៃ ធូរ៉ា ប្រធានស្តីទី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានចូលរួមពិធីចែកស្បៀងជូនប្រជាពលរដ្ឋចំនួន ៥១៤គ្រួសារ នៅវត្តសូរិយា ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពី លោកស្រី ប៉ុក ណាឌី អភិបាលរងខេត្ត លោក ឡាយ វិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តសមាជិកក្រុមប្រឹក្សាក្រុង-សង្កាត់ និង ក្រុមការងារទទួលបន្ទុកតាមភូមិ លោកមេភូមិ អនុភូមិ និង ប្រជាពលរដ្ឋចំនួន ៥១៤នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម