ថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ សង្កាត់រដ្ឋបាលព្រៃឈើ សំពៅមាស រួមជាមួយលោកមេភូមិអូរថ្កូវ និងលោកប្រធានសហគមន៍ព្រៃឈើអូរថ្កូវបានចុះពិនិត្យមើលការសាងសងរបស់ក្រុមហ៊ុនសួនបុរីទេសចរណ៍ និងបានផ្ទៀងផ្ទាត់ព្រំប្រទល់ព្រៃសហគមន៍អូរថ្កូវ ជាមួយទីតាំងសាងសង់ ។ លទ្ធផលនៃការក្រុមការងារបានយកចំណុចUTM ចំនួន១០កន្លែង នៅទីតាំងហាងកាហ្វេ ០១កន្លែង ប៉មយាម០១ និងកញ្ចុះស្បូវសម្រាប់ភ្ញៀវទេសរណ៍ចំនួន១០ ដើម្បីផ្ទៀងផ្ទាត់នៅមន្ទីរដែនដី នូវចំណុច UTM ថាតើប៉ះពាល់ដីព្រៃសហគមន៍ដែរឬទេ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម