ថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ផ្នែករដ្ឋបាលព្រៃឈើវាលវែង បានចូលរួមប្រជុំគណៈបញ្ជាការឯកភាពស្រុកវាលវែងក្រោមអធិបតីភាព លោក វង្ស អេង អភិបាលស្រុកដោយមានការចូលរួមពី លោក លោកស្រី អភិបាលរង ប្រធាន អនុប្រធាន ការិយាល័យចំណុះសាលាស្រុក មេឃុំ និង កងកំលាំងទាំង៣ សរុបចំនួន៣៥នាក់។
- ប្រធានគណៈបញ្ជាការឯកភាព បានតែងតាំងលោក វណ្ណ សាវុធ នាយផ្នែក ជាសមាជិកក្រុមបង្រ្កាបបទល្មើសទូទៅក្នុងស្រុក។
*បញ្ហាពាក់ពន្ធ័វិសយ័ព្រៃឈើមាន៣ចំណុច:
- ចំណុចខ្នងស្រល់ ឃុំក្រពើពីរ
- ចំណុច ថ្មសំលៀង ឃុំក្រពើពីរ និង ចំណុចកូនភ្នំ ឃុំអន្លុងរាប
*ប៉ុន្តែប្រធានអង្គរប្រជុំបានផ្ដោតនឹងដាក់គោលដៅអោយបង្ក្រាបគឺ បរិស្ថាន សហការជាមួយអាជ្ញាធរឃុំ នឹងកងកំលាំងប្រដាប់អាវុធ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម