ថ្ងៃសៅរ៍ ៥កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ កម្លាំងផ្នែករដ្ឋបាលជលផលក្រគរ សង្កាត់រដ្ឋបាលជលផលកំពង់លួង ដោយមានការចូលរួមពី កងរាជអាវុធហត្ថស្រុកក្រគរ យោធាខេតបានចេញប្រតិបត្តិការ ត្រួតពិនិត្យ បង្ក្រាបបទល្មើសនេសាទ ដោយប្រើកាណូត១គ្រឿង កម្លាំង ០៦នាក់បានចេញប្រតិបត្ដិការចាប់ពីឃុំ កំពង់លួង រហូត ដល់នៅចំនុចជ្រោយស្ដី ភូមិត្រពាំងរំដេញ ឃុំ ក្បាលត្រាច ស្រុកក្រគរក៍ប្រទះឃើញ ជនសង្ស័យលួចធ្វើសកម្មភាពធ្វើនេសាទដោយឧបករណ៍
ឆ្នុករួមផ្សំភ្លើង ជាលទ្ធផល ០១ករណីវត្ថុតាង រុះរើ ដកហូតជាលទ្ធផលបាន០១ ករណី
វត្ថុតាងរួមមាន
- អាគុយ ៧០អំពែរ ចំនួន ០៥គ្រឿង
- ប្រដាប់តម្លើងភ្លើង ចំនួន ០៥គ្រឿង
- សាច់ឆ្នុក ទំហំ ១៧មx ០៤មx០៤ម ក្រឡា០,១២ម (ចំនួន០១ វង់)
- ខ្សែភ្លើងប្រវែង ៤០ម៉ែត្រ
- ខ្សែរួមផ្សំ ៣២០ម៉ែត្រ
- ត្រីចម្រុះ ចំនួន ០២គីឡូក្រាម
បន្ទាប់ពីក្រុមការងារចម្រុះ យកបានវត្ថុតាង ក្រុមការងារបានបើកកាណូតចេញ ហើយស្រាប់តែលិចជនសង្ស័យមានគ្នាប្រហែលពី០៧នាក់ ទៅ០៨នាក់ បើកកាណូត បម្រុងដណ្ដើមយកវត្ថុតាងបទល្មើសវិញ ពេលនោះក្រុមការងារបាន បញ្ឆេះកាណូតចេញ ស្រាប់តែជនសង្ស័យម្នាក់ បានគប់កាំបិត កាងុក សំដៅមកក្រុមការងារស្ទេីតែប៉ះត្រូវក្បាល លោក យូ សុវិចិត្រ(នាយសង្កាត់ជលផលកំពង់លួង) ជាអ្នកបើកកាណូត តែកាំបិតនោះធ្លាក់ចំ ចន្លោះជើង លោក ជា ប៊ុនធឿង (យោធាខេត្ដ) ដោយឃើញសកម្មភាពនេះក្រុមការងារបានបន្ថែមល្បឿនបើកចេញពីកន្លែងកើតហេតុ ដោយពុំមានអ្នកទទួលរងគ្រោះថ្នាក់អ្វីទេ ។ បច្ចុប្បន្នវត្ថុតាមបទល្មើសនេសាទទាំងអស់បានរក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលជនផលកំពង់លួង ជាបណ្ដោះអាសន្ន ។ ចំពោះជនសង្ស័យក្រុមការងារបានឯកភាពគ្នា បង្ករសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី ។