ថ្ងៃសៅរ៍ ៥កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ សង្កាត់រដ្ឋបាលជលផលកណ្ដៀង ដឹកនាំដោយ លោក ហម ណារិន នាយរងសង្កាត់ សហការណ៍ជាមួយ មន្ត្រីបរិស្ថាន និងយោធាខេត្ត មានកម្លាំង សរុប ០៦នាក់ មធ្យោបាយកាណូតចំនួន ០២គ្រឿង បានចុះប្រតិបត្តិការត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល នៅចំណុចភូមិកោះ ក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។ ជាលទ្ធផលបានចំនួន ០១ ករណី វត្ថុតាងបំផ្លាញចោល រួមមាន ៖
- អាគុយ ៧០អំពែរ ចំនួន ០៩ គ្រឿង ចំនួន ០៩ កន្លែង
- អំពូលភ្លើងចំនួន ០៩ អំពូល
- ខ្សែភ្លើងប្រវែង ១០៨ ម៉ែត្រ
- អាំងវែកទ័រចំនួន ០៩ គ្រឿង
- ខ្សែរួមផ្សំប្រវែង ១៨០ ម៉ែត្រ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម