ថ្ងៃចន្ទ ៧កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចជលផលផ្នែករដ្ឋបាលជលផលក្រគរនៃខណ្ឋរដ្ឋបាលជលផលពោធិសាត់ ដឹកនាំដោយលោក ភុន សុវណ្ណា សហការជាមួយរាជអាវុធហត្ថខេត្តនិង កម្លាំងយោធានៃតំបន់ប្រតិបត្តិការសិករងខេត្តពោធិ៍សាត់ បានចេញប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទពីកំពង់លួង ដល់កោះក្អែក ឃុំរាំទិល ស្រុកណ្តៀង ជាលទ្ធផលបង្ក្រាបឧបករណ៍នេសាទឈ្នក់រួមផ្សំអំពូលភ្លើងបាន០១ករណី ។វត្ថុតាងមាន :
- ឈ្នក់ ០១វង់
- អំពូលភ្លើង០៤
- អាំងវែទ័រ. ០៤គ្រឿង
- ខ្សែភ្លើងប្រវែង៦០ម៉ែត្រ
- ខ្សែរួមផ្សំ១២០ម៉ែត្រ
- ត្រី០៦គីឡូក្រាម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម