មាតិកា
កិច្ចប្រជុំស្តីពីការរៀបចំកំណត់អ្នកពាក់ពន័្ធសម្រាប់ជួយគាំទ្រដល់សហគមន៍នេសាទ នៅឃុំ​ បឹងបត់កណ្តោល និងឃុំអូរតាប៉ោង​ ខេត្តពោធិ៍សាត់​
ចេញ​ផ្សាយ ០១ វិច្ឆិកា ២០២២
197

ថ្ងៃចន្ទ ៧កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ផ្នែករដ្ឋបាលជលផល រាំងទិលបានចូលរួមប្រជុំស្តីពីការរៀបចំកំណត់អ្នកពាក់ពន័្ធសម្រាប់ជួយគាំទ្រដល់សហគមន៍នេសាទ ស្តិតនៅឃុំ​ បឹងបត់កណ្តោល និងឃុំអូរតាប៉ោង​ ក្នុងគោលបំណងបង្ហាញពីសកម្មភាព និងការកៀរគរ​អ្នកពាក់ពន្ធ័ចូលរួមគាំទ្រជាដៃគូ ។
អង្គប្រជុំនេះមានការចូលរួមពីលោកស្រី ម៉េង ឆុន មេឃុំ អូរតាប៉ោង ជាប្រធានអង្គប្រជុំ​ និងលោក ហ៊ុន គឹម​ហ៊ាង​ មេឃុំបឹងបត់កណ្តោល​ ជាប្រធានអង្គប្រជុំ
រួមនិងលោកនាយកសាលា គណៈកម្មការអាចារ្យវត្ត,​ ធានាគា​ និងអាជីវករ ផងដែរ ។

ចំនួនអ្នកចូលទស្សនា
Flag Counter