មាតិកា
កិច្ចប្រជុំក្រុមការ​ងារ​ចុះពិនិត្យ តាមដាន វាយ តំលៃនិងផ្តល់បច្ចេកទេសកសិកម្មលើការងារ ស្តារឡើងវិញ ក្រោយពីបានទទួល​ពូជស្រូវ នៅ​សាលប្រជុំ​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ខេត្តពោធិ៍សាត់​
ចេញ​ផ្សាយ ០១ វិច្ឆិកា ២០២២
82

ថ្ងៃចន្ទ ៧កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ លោក ហៃ ធូរ៉ា ប្រធានស្ដីទីមន្ទីរ​កសិកម្ម​ បានដឹកនាំ កិច្ចប្រជុំក្រុមការ​ងារ​ចុះពិនិត្យ តាមដាន វាយ តំលៃនិងផ្តល់បច្ចេកទេសកសិកម្មលើការងារ ស្តារឡើងវិញ ក្រោយពីបានទទួល​ពូជស្រូវ កាលពីថ្ងៃទី២៥​ ខែតុលា ឆ្នាំ២០២២ ពីសម្តេច
អគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅពហុកីឡាដ្ឋាន​ ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី លោក​ កែវ ច័ន្ទកែវ អនុប្រធានមន្ទីរ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរ និងលោក លោក ស្រី ប្រធាន អនុប្រធានការិយាល័យជំនាញសរុប ១៤រូប/ស្រី ០៣រូប​ ។ ខ្លឹមសារសំខាន់នៃកិច្ចប្រជុំទាក់ទងមានជារួម៖
-​ បង្ហាញពីសមាសភាពក្រុមការងារត្រួតពិនិត្យ​ វាយ​តំលៃ និងតួនាទី ភារកិច្ច ដែលត្រូវអនុវត្តតាមសេចក្តីសម្រេចលេខ:២១៨/២២ សសរ.កសិខ ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២២
-​ នីតិវិធីនៃការត្រួតពិនិត្យទីតាំងផ្ទាល់​ និងការរៀបចំរបាយការណ៍ស្តារឡើងវិញ
-​ រៀបចំផែនការចុះពិនិត្យទីតាំងផ្ទាល់ ដើម្បីពិនិត្យ និងប្រមូលទិន្នន័យស្តារឡើងវិញតាមបណ្តាភូមិ ឃុំ និង ស្រុកគោលដៅ 
-​ ការបូកសរុុបលទ្ធផលសា្តរឡើងវិញ ថ្នាក់មន្ទីរ ជូនគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ចំនួនអ្នកចូលទស្សនា
Flag Counter