មាតិកា
លទ្ធផល​កិច្ចប្រជុំស្តីពីការ ធ្វើរបាយការណ៍ស្តារឡើងវិញក្រោយពីបានទទួលពូជស្រូវ នៅ​បន្ទប់ប្រជុំសាលាខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០១ វិច្ឆិកា ២០២២
64

ថ្ងៃចន្ទ ៧កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ លោក ហៃ ធូរ៉ា ប្រធានស្ដីទីមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ខេត្តពោធិ៍សាត់​ បានអញ្ជេីញ​ចូលរួមកិច្ចប្រជុំស្តីពីការ ធ្វើរបាយការណ៍ស្តារឡើងវិញក្រោយពីបានទទួលពូជស្រូវ កាលពីថ្ងៃទី២៥ខែ តុលា ឆ្នាំ២០២២ ពីសម្តេចអគ្គមហាសេនា តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅពហុកីឡាដ្ឋានខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោក ឡាយ វិសិដ្ឋ អភិបាលរងខត្តពោធិ៍សាត់ ដោយ​មានការអញ្ជើញចូលរួមពី លោក លោក អភិបាល​ អភិបាលរងស្រុក/ក្រុង ទាំង០៦ (បាកាន តាលោសែនជ័យ ក្រគរ កណ្តៀង ក្រវាញ និងពោធិ៍សាត់) លោក គិត ផល អនុប្រធានមន្ទីរធនធានទឹក និង តុនិយមខេត្ត លោក មាស សេត ប្រធានការិយាល័យ ក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និង លោក លោស្រី ប្រធាន អនុប្រធាន ការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុក ក្រុង។ 
របៀបវារ:នៃកិច្ចប្រជុំ មានដូចខាងក្រោម៖
១-ការងារទាក់ទងការទទួលស្បៀង សម្រាប់តាមស្រុក ក្រុង
២-ការរៀបចំរបាយការណ៍ស្តារឡើងវិញ សម្រាប់ស្រុក ក្រុង និងការត្រួតពិនិត្យ ទីតាំងបានស្តារ
៣-ការបញ្ជូនស្នាមមេដៃ ពលរដ្ឋ ទទួល ស្បៀង និងស្រូវពូជពីរដ្ឋាភិបាល (ប្រព័ន្ធស្បៀងបម្រុង)
៤-និតិវិធី ក្នុងការស្រង់ទិន្នន័យពេលជួបគ្រោះ​មហន្តរាយ​លើកក្រោយៗទៀត​ ។​ ក្នុងពេលជា​មួយគ្នានេះ​ដែរ តាមបណ្តាស្រុក ក្រុង បានរាយការណ៍សង្ខេប ពីលទ្ធផល ចែកស្បៀង និងពូជស្រូវកន្លងមកនេះ ។ ក្នុងកិច្ចប្រជុំ លោក ឡាយវិសិដ្ឋ អភិបាលរងខេត្ត បានផ្តល់អនុសាន៍ណែនាំដល់ស្រុក និងក្រុង 
-​ ត្រូវបន្តចុះជាប្រចាំ តាមដានការ ស្តារឡើងវិញ និង ផ្តល់បញ្ជីឈ្មោះ មេដៃពលរដ្ឋ អោយលឿនបំផុត មកគណ:កម្មការគ្រោះមហន្តរាយខេត្ត ដើម្បីបញ្ជូនទៅថ្នាក់ជាតិ។ 
-​ រួមសហការណ៍ជាមួយមន្ទីរកសិកម្ម និងមន្ទីរធនធានទឹក និងស្ថាបន័ពាក់ពន្ធ័ អោយបានជាប់ ដើម្បីតាមដាន រាល់បញ្ហាដែលកើតមាន លើស្រែកសិករ ដូចជាបច្ចេកទេស ដាំដុះ ការគ្រប់គ្រងទឹក ក្នុងស្រែ បឹងបួរ ប្រឡាយ​ជាដើម។

ចំនួនអ្នកចូលទស្សនា
Flag Counter