មាតិកា
លទ្ធផល​ការបង្ក្រាបបទល្មើសនេសាទពីកំពង់លួង ដល់កោះក្អែកឃុំរាំទិល ស្រុកណ្តៀង​ ខេត្តពោធិ៍សាត់​
ចេញ​ផ្សាយ ០៤ វិច្ឆិកា ២០២២
62

ថ្ងៃអាទិត្យ ៦កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចជលផលផ្នែករដ្ឋបាលជលផលក្រគរនៃខណ្ឋរដ្ឋបាលជលផលពោធិសាត់ ដឹកនាំដោយលោកភុន សុវណ្ណា សហការជាមួយរាជអាវុធហត្ថខេត្តនិង កម្លាំងយោធានៃតំបន់ប្រតិបត្តិការសិករងខេត្តពោធិ៍សាត់ បានចេញប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទពីកំពង់លួង ដល់កោះក្អែកឃុំរាំទិល ស្រុកណ្តៀង ជាលទ្ធផលបង្ក្រាបឧបករណ៍នេសាទឈ្នក់រួមផ្សំអំពូលភ្លើងបាន០១ករណី ។ វត្ថុតាងមាន :
- ឈ្នក់ ០១វង់
- អំពូលភ្លើង០៤
- អាំងវែទ័រ. ០៤គ្រឿង
- ខ្សែភ្លើងប្រវែង៦០ម៉ែត្រ
- ខ្សែរួមផ្សំ១២០ម៉ែត្រ
- ត្រី០៦គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter