ថ្ងៃអង្គារ ៨កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរ រួមជាមួយ លោក ហ៊ៅ ចាន់ដារ៉ា ប្រធានការិយាល័យកសិឧស្សាងកម្ម និង លោក ម៉ែន វណ្ណៈ អនុប្រធានការិយាល័យរដ្ឋបាល ទទួលបន្ទុកព័ត៍មាន និងគេហទំព័រមន្ទីរបានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយពីផែនការអនុវត្តកាសាកល្បងធ្វើបង្ហាញ ការដាំឱឡឹកពណ៍លឿងនិងដំណាំប៉េងបោះជាមួយកសិករជាយុទ្ធជនពិការចំនួន០៤គ្រួសារ ស្មើ០៤កន្លែង របស់អង្គការអាដ្រា គម្រោងប្រូម៉ាឃីត នៅភូមិអភិវឌ្ឍន៍ប៊ុនរ៉ានីហ៊ុនសែន តំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី តំណាងអង្គការអាដ្រា លោក ប៉ែន រតនាវង្ស ប្រធានស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា លោក មេភូមិ និងជំនួយការស្នាក់ការ សរុបចំនួន១០នាក់/ស្រី០២រូប។ ខ្លឹមសារនៃកិច្ចពិភាក្សាមានជារួមមាន៖
១.បង្ហាញសង្ខេបពីការជ្រើសកសិករ និងគោលដៅគម្រោងរបស់អាដ្រា
២.ស្វែងរកការគាំទ្រពីអជ្ញាធ័រគ្រប់គ្រងតំបន់សមាគម និង មេភូមិ សម្រាប់ការអនុវត្តគម្រោង សាកល្បងជាមួយក្រុមអតីតយុទ្ធជនកម្ពុជា។
៣.ពិភាក្សា បញ្ហាប្រឈមនានា និងសំណូមពរ បន្ទាប់ពីកិច្ចពិភាក្សាបានបញ្ចប់ លោក លោក ប៉ែន រតនាវង្ស ប្រធានស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា លោក មេភូមិដំណាក់ត្រយឹងបានស្នើសុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាលការចិញ្ចឹមសត្វ(មាន់ ជ្រូក គោ) និងការចិញ្ចឹមត្រី និង សំភារះ ពូជ ដល់ប្រជាពលរដ្ឋបង្កើតមុខរបរកសិកម្ម និងមានលំនឹងក្នុងការទ្រទ្រង់ជីវភាព ដើម្បីពួកគាត់អាចរស់នៅតំបន់ភូមិអភិវឌ្ឍន៍ថ្មី នេះជាអចិន្ត្រៃយ៍បាន។