មាតិកា
ការងារចុះពិនិត្យមើលការស្តារឡើងវិញ របស់ពលរដ្ឋ ដែលបានទទួលពូជស្រូវ
ចេញ​ផ្សាយ ០៤ វិច្ឆិកា ២០២២
84

ថ្ងៃពុធ ៩កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២​ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​ ខេត្តពោធិ៍សាត់​ មានលោក មាស សេត ប្រធានការិយាល័យក្សេត្រសាស្ត្រ​និងផលិតភាពកសិកម្ម​ លោកឡេង ចិន្តាមុន្នី ប្រធានការិយាល័យ និតិកម្ម​ លោក ហ៊ៅ ចា ដារា ប្រធានការិយាល័យ កសិ​ឧស្សាហកម្ម​ លោក ខ្វើពី មន្ត្រី ការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម
សហការណ៍ជាមួយ ក្រុមប្រឹក្សាឃុំតាលោ និងមេភូមិ បានចុះពិនិត្យមើលការស្តារឡើងវិញ របស់ពលរដ្ឋ ដែលបានទទួលពូជស្រូវ ពីសម្តេច អគ្គមហាសេនា ហ៊ុន សែន នាយករដ្ឋមន្រ្តី ។​ ក្រោយពីបានពិភាក្សាជាមួយក្រុមប្រឹក្សាឃុំ អំពីទីតាំងស្តារ តាមបណ្តាភូមិ  និងចំនួនផ្ទៃដីស្តារតាមភូមិនីមួយៗ ដើម្បីក្រុមការងារមន្ទីរកសិកម្ម ចុះពិនិត្យជាក់ស្តែង ។ ជាលទ្ទផល : យើងបានចុះពិនិត្យជាក់ស្តែង ក្នុងនោះទី​ ១ភូមិប្រហាលទើបតែរៀបចំដីបាន ២ ហត  សប្តាហ៍ក្រោយអាចនិងព្រោះបាន ទី២ភូមិរហាលទិល រៀបចំដីបាន​ ៤ហិកតា​ និងអាចព្រោះបានសប្តាហ៍ក្រោយ ទី៣​ភូមិតាលោក រៀបចំដីបាន៣ហិកតា​ ព្រោះបាននៅសប្តាហ៍ក្រោយ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter