ថ្ងៃពុធ ៩កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផល បានចូលរួមក្នុងកិច្ចប្រជុំ
សម្របសម្រួលលើបញ្ហាប្រឈមនិងមុខរបរចិញ្ចឹមជីវិតរបស់ប្រជាសហគមន៍ នៅសាលាស្រុកបាកាន
ក្រោមកិច្ចដឹកនាំរបស់លោក ផាយ ឡេង អភិបាលនៃគណ:អភិបាលស្រុកបាកានដោយមានការចូលរួមពីលោកអធិការរងប៉ូលីស មេឃុំមេទឹក មេឃុំស្នាមព្រះ
សហគមន៍នេសាទព្រែកក្រ ដីរនាត ត្រាំពែ
លោកមេភូមិ កម្មវិធីនេះមានការជួយឧបត្ថមសម្របសម្រួលដោយអង្គការ CI និង ANKO ។
- ជាលទ្ទផល អង្គប្រជុំបានដោះស្រាយបញ្ហាបានមួយចំនួនធំនៅសេសសល់និងបន្តទៅដោះស្រាយនៅថ្នាក់ខេត្តទៀត។
- CI និងANKO ជ្រើសរើសយក៣សហគមន៍នេសាទ ព្រែកក្រ ដីរនាត និងត្រាំពែរ ដើម្បីជួយអភិរក្ស អភិវឌ្ឍន៍ និងពង្រឹងជីវភាពសមាជិករបស់
សហគមន៍នេសាទ។
- នាឱកាសនោះអង្គការCI និងANKO
បានចែកជូនសំភារ:ការពារនិងពន្លត់ភ្លើង
ឆេះព្រៃដល់សហគមន៍ទាំងបីផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម