មាតិកា
លទ្ធផល​ការងារ​បង្ក្រាបបទល្មេីស​ នេសាទខុសច្បាប់
ចេញ​ផ្សាយ ០៤ វិច្ឆិកា ២០២២
93

លទ្ធផល​ការងារ​បង្ក្រាបបទល្មេីស​ នេសាទខុសច្បាប់

ថ្ងៃអង្គារ ៨កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់  មានលោក ភុន សុវណ្ណា នាយផ្នែករដ្ឋបាលជលផលក្រគរ  រួមមាន លោកនាយសង្កាត់រដ្ឋបាលជលផលកំពង់លួង ដោយមានការចូលរួមពី កងរាជអាវុធហត្ថស្រុកក្រគរ យោធាខេត្ដខេត្ដ បានចេញប្រតិបត្តិការ ត្រួតពិនិត្យ បង្ក្រាបបទល្មើសនេសាទ ដោយប្រើកាណូត២គ្រឿង កម្លាំង ១២នាក់ បានចេញប្រតិបត្ដិការដល់ភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ក៍បានប្រទះឃើញ មានជនសង្ស័័យ លួចធ្វើសកម្មភាពធ្វើនេសាទដោយឧបករណ៍
ឈ្នក់រួមផ្សំភ្លើង ជាលទ្ធផល ០១ករណី
វត្ថុតាង រុះរើ ដកហូតជាលទ្ធផលបាន០១ ករណី 
វត្ថុតាងរួមមាន
- អាគុយ ៧០អំពែរ ចំនួន ០២គ្រឿង
- អាគុយ ៥០អំពែរ ចំនួន ១គ្រឿង 
- ប្រដាប់តម្លើងភ្លើង ចំនួន ០៥គ្រឿង 
- សាច់ឈ្នក់ ទំហំ ១៧មx ០៤មx០៤ម ក្រឡា០,១២ម (ចំនួន០៩ វង់) 
- អំពូល ភ្លើង ០៥អំពូល
- ខ្សែភ្លើងប្រវែង ១២០ ម៉ែត្រ 
- ខ្សែរួមផ្សំ ២២០ ម៉ែត្រ 
- ត្រីចម្រុះចាក់លែង ចំនួន ០៣គីឡូក្រាម​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter