មាតិកា
កិច្ចប្រជុំរកដំណោះស្រាយ​ បញ្ហា​ច្រាំងស្ទឹងបាក់ស្រុត​ នៅសាលប្រជុំ​សាលាខេត្ត​ពោធិ៍សាត់​
ចេញ​ផ្សាយ ០៤ វិច្ឆិកា ២០២២
74

ថ្ងៃពុធ ៩កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២​ មានកិច្ចប្រជុំពិភាក្សាបញ្ហាការបាក់ស្រុតច្រាំងស្ទឹងដែលបណ្ដាលមកពីទឹកជំនន់ ក្រោមអធិបតីភាពលោកឡាយ វិសិដ្ឋ អភិបាលរងខេត្តនិងមានការចូលរួមពីរលោកអភិបាលស្រុកកណ្ដៀង ក្រុងពោធិ៍សាត់ លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរធនធានទឹក មន្ទីរសាធារណការ មន្ទីរកសិកម្ម មន្ទីរបរិស្ថាន ព្រមទាំងមេឃុំចៅសង្កាត់ពាក់ព័ន្ធ។​ ឯកឧត្តមប្រធានអង្គប្រជុំបានដាក់ទិសដៅដូចខាងក្រោម÷
១.ត្រូវជួសជុលទីតាំងច្រាំងស្ទឹងដែលបាក់ស្រុតតាមទីតាំងក្រុងស្រុក។
២.ត្រូវកៀរគរប្រភពធនធានថវិកាសម្ភារៈជាពិសេសបាវខ្សាច់សម្រាប់ធ្វើការជួសជុល និងស្នើឲ្យមន្ទីសាធារណការនិងដឹកជញ្ជូនលើកផែនការជួសជុលរយៈពេលវែងដែលមានលក្ខណៈរឹងមាំជាប់យូរអង្វែង។
៣.លោកអភិបាលស្រុកកណ្តៀងត្រូវធ្វើសំណើគោរពជូនឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តដើម្បីសុំគោលការណ៍ជួសជុលច្រាំងស្ទឹងដែលបាក់ស្រុត។

ចំនួនអ្នកចូលទស្សនា
Flag Counter