មាតិកា
កិច្ចប្រជុំលេខាធិការដ្ឋាន ត្រួតពិនិត្យគ្រឿងញៀនខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០៤ វិច្ឆិកា ២០២២
82

ថ្ងៃព្រហស្បតិ៍ ១០កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២​ លោក​ ហៃ​ ធូរ៉ា​ ប្រធានស្ដីទី​មន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​បានអញ្ជេីញ​ចូលរួម​ កិច្ចប្រជុំលេខាធិការដ្ឋាន ត្រួតពិនិត្យគ្រឿងញៀនខេត្ត ក្រោមអធិបតីភាព លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋាន តំណាងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ដោយបានការអញ្ជើញចូលរួមពី លោក យ៉ែម តុលា ចៅក្រមស៊ើបសួរ តំណាងឯកឧត្តមប្រធានសាលាដំបូងខេត្ត, ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ព្រមទាំងអស់លោក លោកស្រី ជាសមាជិក សមាជិកា នៃលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្តជាច្រើនអ្នកទៀត។

ក្នុងកិច្ចប្រជុំនោះ មានរបៀបវារៈ សំខាន់ៗចំនួន០៧រួមមាន៖
ទី១-មតិបើកអង្គប្រជុំ ដោយលោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្ត
ទី២-សេចក្តីរាយការណ៍ នូវរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២២ របស់ស្នងការនគរបាលខេត្ត 
ទី៣-មតិចូលរួម របស់ឯកឧត្តមប្រធានសាលាដំបូងខេត្ត 
ទី៤-មតិចូលរួម របស់ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត 
ទី៥-ពិនិត្យ និងកែសម្រួលសេចក្តីព្រាងសេចក្តីសម្រេច ស្ដីពីការបង្កើតក្រុមការងារត្រួតពិនិត្យចល័ត បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់ ដើម្បីសុវត្ថិភាពទន្លេមេគង្គ ស្តីពីប្រតិបត្តិការត្រីកោណមាស ១៥១១/២១ តាមខ្សែបន្ទាត់ព្រំដែនខេត្តពោធិ៍សាត់ 
ទី៦-ការពិភាក្សារួមរបស់សមាជិក សមាជិកា អង្គប្រជុំ 
ទី៧-មតិបូកសរុប ដោយលោក ពៅ ពិសិដ្ឋ៕

ចំនួនអ្នកចូលទស្សនា
Flag Counter