មាតិកា
សកម្មភាព​ចុះពិន្យជាក់ស្ដែងការស្តារឡើងវិញ របស់ក្រុមការងារមន្ទីរកសិកម្មខេត្ត​ពោធិ៍សាត់​
ចេញ​ផ្សាយ ០៤ វិច្ឆិកា ២០២២
94

ថ្ងៃពុធ ៩កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២​ លោក មាស សេត ប្រធានការិយាល័យក្សេត្រសាស្ត្រ​ និងផលិតភាពកសិកម្ម​ លោកឡេង ចិន្តាមុន្នី ប្រធានការិយាល័យ និតិកម្ម
លោក ហ៊ៅ ចា ដារា ប្រធានការិយាល័យ កសិ
លោក ខ្វើពី មន្ត្រី ការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម​ សហការណ៍ជាមួយ ក្រុមប្រឹក្សាឃុំតាលោ និងមេភូមិ បានចុះពិនិត្យមើលការស្តារឡើងវិញ របស់ពលរដ្ឋ ដែលបានទទួលពូជស្រូវ ពីសម្តេច អគ្គមហាសេនា ហ៊ុន សែន នាយករដ្ឋមន្រ្តី ។ក្រោយពីបានពិភាក្សាជាមួយក្រុមប្រឹក្សាឃុំ អំពីទីតាំងស្តារ តាមបណ្តាភូមិ  និងចំនួនផ្ទៃដីស្តារតាមភូមិនីមួយៗ ដើម្បីក្រុមការងារមន្ទីរកសិកម្ម ចុះពិនិត្យជាក់ស្តែង ។ ជាលទ្ទផល៖
ចុះពិនិត្យជាក់ស្តែង ក្នុងនោះមាន​ភូមិប្រហាលទើបតែរៀបចំដីបាន ២ហិកតា សប្តាហ៍ក្រោយអាច​ និងព្រោះបាន​ ។  ភូមិរហាលទិល រៀបចំដីបាន​ ៤ហិកតា និងអាចព្រោះបានសប្តាហ៍ក្រោយ ភូមិតាលោក រៀបចំដីបាន​ ៣ហិកតា ព្រោះបាននៅសប្តាហ៍ក្រោយ​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter