ថ្ងៃព្រហស្បតិ៍ ១០កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលមានលោក ម៉ែន សុខជា អនុប្រធានការិយាល័យសហគមន៍កសិកម្ម និងលោកស្រី ហ៊ោន គន្ធី មន្ត្រីការិយាល័យរដ្ឋបាល-បុគ្គលិក បានសហការណ៍ជាមួយ មន្តី្រការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកក្រគរ ក្រុមប្រឹក្សាឃុំអន្សាចំបក់ និងឃុំអន្លង់ត្នោត បានចុះពិនិត្យមើលការស្តារឡើងវិញ របស់ពលរដ្ឋ ដែលបានទទួលពូជស្រូវ ពីសម្តេច អគ្គមហាសេនា ហ៊ុន សែន នាយករដ្ឋមន្រ្តី ។ ក្រោយពីបានពិភាក្សាជាមួយមន្ត្រីថ្នាក់ស្រុក និងក្រុមប្រឹក្សាឃុំ អំពីទីតាំងស្តារ តាមបណ្តាភូមិ និងចំនួនផ្ទៃដីស្តារតាមភូមិនីមួយៗ ដើម្បីក្រុមការងារមន្ទីរកសិកម្ម ចុះពិនិត្យជាក់ស្តែង ។ ជាលទ្ទផល៖ ក្រុមការងារបានចុះពិនិត្យជាក់ស្តែងឃេីញថា
១) ឃុំអន្សាចំបក់: ផ្ទៃដីដែលត្រូវស្តារឡើងវិញនៅទូទាំងឃុំ មិនអាចធ្វើការភ្ជួររាស់បានទេ ព្រោះនៅលិចលង់ដោយសារជំនន់ទឹកទន្លេនៅឡើយ ។
២) ឃុំអន្លង់ត្នោត: ផ្ទៃដីដែលត្រូវស្តារឡើងវិញមានចំនួន១ភូមិ បានធ្វើការព្រោះរួចរាល់១០០% ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម