មាតិកា
​ក្រុមការងារមន្ទីរកសិកម្មខេត្ត​ពោធិ៍សាត់​ចុះពិនិត្យ​ជាក់ស្ដែងលេីការស្តារឡើងវិញ នៃដំណាំស្រូវ​ ដែលបានខូចខាតកន្លងទៅ​ នៅឃុំសន្ទ្រែរ​ ស្រុកភ្នំក្រវាញ​
ចេញ​ផ្សាយ ០៤ វិច្ឆិកា ២០២២
90

ថ្ងៃព្រហស្បតិ៍ ១០កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២​ លោក កែវ  ច័ន្ទកែវ អនុប្រធានមន្ទីរកសិកម្មខេត្ត​ បានដឹកនាំ​ក្រុមការងារមន្ទីរកសិកម្មចុះស្រុកភ្នំក្រវាញ                                                                    រួមដំណើមាន៖
-លោក សៅ វណ្ណះ ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម
-លោក ស សារី  ប្រធានការិយាល័យកៅស៊ូ
-លោក  ជុំ ភ្លូ  ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម
ចូលរួមសហការណ៍ជាមួយ -លោកស្រី យូ ហួយ ​ អនុប្រធានការិយាល័យកសិកម្មធន់ធានធម្មជាតិនិងបរិស្ថាន  លោកក្រុមប្រឹក្សាឃុំ  មន្ត្រីផ្សព្វផ្សាយឃុំ និងលោកមេភូមិ  ។
បានចុះពិនិត្យមើលការស្តារឡើងវិញ របស់ពលរដ្ឋ ដែលបានទទួលពូជស្រូវ ពីសម្តេច អគ្គមហាសេនា ហ៊ុន សែន នាយករដ្ឋមន្រ្តី ។
ក្រោយពីបានជួបពិភាក្សានិងចុះជាក់ស្តែងនៅតាមទីតាំងដីស្រែដែត្រូវស្តារ ឡើងវិញ លទ្ធផលទទួលបានមានដូចខាងក្រោម៖

-នៅឃុំសន្ទ្រែរមាន​ ០៣ភូមិ ព្រួសបានចំនួនផ្ទៃដីរ​ ២,៦០​ហិចតាក្នុងនោះ៖
១-​ ភូមិសន្ទ្រែរ ព្រួសបានចំនួន​ ១,១០ ហិចតា។
២-​ ភូមិស្រែពពាយព្រួសបានចំនួន​ ១,៥០ ហិចតា ។
៣-​ ភូមិគល់ទទឹងកំពុងរៀបចំដី ។

-នៅឃុំលាចមាន​ ០២​ភូមិពុំទាន់បានធ្វើ៖​ ភូមិប៉ែន​ និង​ភូមិតានុក
(មូលហេតុទឹកពុំទាន់ស្រក់ផុត)  យោងតាមការជួបពិភាក្សារបស់ក្រុមការងារមន្ទីរកសិកម្ម កសិកម្មស្រុក ក្រុមប្រឹក្សាឃុំ មេភូមិនិងចុះពិនិត្យជាក់ស្តែង ប្រភពទឹកសម្រាប់ស្រោចស្រពស្រូវដែលត្រូវស្តារឡើងវិញ គឺប្រព័ន្ធស្រោចស្រពឈើតោកនិងស្រះទឹកមាននៅក្នុងតំបន់។ 

ចំនួនអ្នកចូលទស្សនា
Flag Counter