ថ្ងៃព្រហស្បតិ៍ ១០កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផល បានចូលរួមក្នុងកិច្ចប្រជុំសម្របសម្រួលលើបញ្ហាប្រឈមនិងមុខរបរចិញ្ចឹមជីវិតរបស់ប្រជាសហគមន៍ នៅសាលាស្រុក កណ្ដៀង ក្រោមកិច្ចដឹកនាំរបស់លោក ឆាយ គឹមម៉ុង អភិបាលនៃគណ:អភិបាលស្រុកកណ្តៀង
ដោយមានការចូលរួមពីលោក អ៊ន សុផល្លា អភិបាលរងស្រុកកណ្តៀងអធិការរង ប៉ូលីស មេឃុំរាំងទិល មេឃុំស្រែស្តុក មេឃុំកញ្ជរ សហគមន៍នេសាទក្តីឈ្វិត កោះព្រែករាំងទិល ស្រីចឹក លោកមេភូមិ កម្មវិធីនេះមានការជួយឧបត្ថមសម្របសម្រួលដោយអង្គការ CI និង ANKO ។
- ជាលទ្ទផល អង្គប្រជុំបានដោះស្រាយ
បញ្ហាបានមួយចំនួនធំនៅសេសសល់និង
បន្តទៅដោះស្រាយនៅថ្នាក់ខេត្តទៀត។
- CI និងANKO ជ្រើសរើសយក៣សហគមន៍នេសាទ កោះព្រែករាំងទិល ក្តីឈ្វិត និងស្រីចឹក ដើម្បីជួយអភិរក្ស អភិវឌ្ឍន៍ និងពង្រឹងជីវភាពសមាជិករបស់
សហគមន៍នេសាទ។
- នាឱកាសនោះឯកឧត្តម ងួន ប៉ោសេង
អភិបាលរងខេត្តបានចែកជូនសំភារ:
ការពារនិងពន្លត់ភ្លើងឆេះព្រៃដល់សហគមន៍ទាំងបីផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម