មាតិកា
​ក្រុមការងារមន្ទីរកសិកម្មខេត្ត​ពោធិ៍សាត់​ចុះពិនិត្យ​ជាក់ស្ដែងលេីការស្តារឡើងវិញ នៃដំណាំស្រូវ​ ដែលបានខូចខាតកន្លងទៅ​ នៅឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់​
ចេញ​ផ្សាយ ០៤ វិច្ឆិកា ២០២២
104

ថ្ងៃព្រហស្បតិ៍ ១០ កើត ខែកត្តិក ឆ្នំាខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នំា២០២២ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរ ,លោកស្រី ទឹម ចាន់លី អនុប្រធានការិ.ក្សេត្រសាស្រ្ត ,លោកស្រី សួង កញ្ញា អនុប្រធានការិ.រដ្ឋបាល-បុគ្គលិក បានសហការណ៍ជាមួយការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថាន ស្រុកកណ្តៀង បានចុះទំនាក់ទំនងជាមួយមេឃុំស្រែស្តុក ប្រឹក្សាឃុំទទួលបន្ទុកកសិកម្ម ស្មៀនឃុំ មេភូមិ ពាក់ព័ន្ធទំាង១៤ភូមិ ។ ក្រុមការងារបានណែនាំគោលបំណងនៃការចុះពិនិត្យ តាមដាន ការស្តារឡើងវិញរបស់ប្រជាពលរដ្ឋដែលទទួលពូជស្រូវពីសម្តេចអគ្គសេនាមហាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នំា២០២២ នៅឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
-លទ្ធផលទទួលបាន:
ក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់មានផ្ទៃដីបានស្តារឡើងវិញគិតត្រឹមថ្ងៃទី២ខែវិច្ឆិកា ឆ្នំា២០២២ មានចំនួន ១៦១ ហិចតា និងនៅសល់ ៤៨ហិចតា មូលហេតុភូមិមួយចំនួនមិនទាន់ទឹកស្រកអស់ពិបាករៀបចំដី និងមួយចំនួនទៀតកំពុងវាយអង្គប់ដីស្រែ។ក្រុមការងារបានចុះទៅដល់ភូមិគោលដៅផ្ទាល់ចំនួន៧រួមមាន:
១.ភូមិបាគូ :ផ្ទៃដីអនុវត្តរួចចំនួន៨ហ.ត (ភាគច្រើនរៀបចំដីរួចមិនទាន់ព្រោះនៅឡើយ)
២.ភូមិឥន្ធធ្យា: ផ្ទៃដីអនុវត្តរួច ៩ហ.ត (បានរៀបចំដីរួចភាគច្រើន និងព្រោះបានខ្លះៗ)
៣.ភូមិធ្លាអំពិល : ផ្ទៃដីអនុវត្តរួច១៤ហ.ត(បានរៀបចំដីរួចភាគច្រើននិងព្រោះបានតិចតួច)
៤.ភូមិចំការតាប៉ូ :ផ្ទៃដីអនុវត្តរួចមាន៨ហ.ត (រៀបចំដីរួច)
៥.ភូមិពោធិ៍ :ផ្ទៃដីអនុវត្តរួច ៦ហ.ត (បានរៀបចំដីរួច)
៦.ភូមិពោពី : ផ្ទៃដីអនុវត្តបាន២៥ហ.ត (បានព្រោះរួចភាគច្រើន)
៧.ភូមិផ្ទះកោះ :ផ្ទៃដីអនុវត្តរួចបាន៩ហ.ត (រៀបចំដីរួច)

ចំនួនអ្នកចូលទស្សនា
Flag Counter