ថ្ងៃព្រហស្បតិ៍ ១០កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំពិភាក្សាការងារពីការទន្ទ្រានកាន់កាប់ដីសម្បទានសង្គមកិច្ចលើទំហំ ២.៥៨៨ ហិកតា សម្រាប់ចែកជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារកងទ័ពពលី ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលដឹកនាំកិច្ចប្រជុំដោយលោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដែលមានការចូលរួមពី លោកអនុប្រធានមន្ទីរ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ មន្ទីររៀបចំដែនដីនគរូបនីយ៍កម្ម និងសំណង់ខេត្ត លោកប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក លោកប្រធានការិយាល័យកសិ-ឧស្សាហកម្ម និងមន្ត្រី សរុប ០៧នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម