ថ្ងៃសុក្រ១១កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ហៃ ធូរ៉ា ប្រធានមន្ទីរ រួមជាមួយ លោក មាស សេត ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានចូលរួម កិច្ចប្រជុំស្តីពីការស្តារឡើងវិញនូវផ្ទៃខូតខាតដោយទឹកជំនន់កន្លងមក ហើយបានទទួលគ្រាប់ពូជស្រូវ ពីសម្តេច អគ្គ មហាសេនា តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២៥ ខែ តុលា ឆ្នាំ ២០២២ ក្រោមកិច្ចដឹកនាំពី លោក ឡាយ វិសិដ្ឋ អភិបាលរងខេត្ត ពោធិ៍សាត់ បានដឹកនាំ ដោយមានការចូលរួម ពី លោក គិត ផល អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោក ផល្លា អភិបាលរងស្រុក កណ្តៀង និងលោក មុំ សុខ ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន លោក មេឃុំ មេប៉ុស្ត ក្រុមប្រឹក្សាឃុំ និងមេភូមិសរុប១៤រូប។
បន្ទាប់ពីបានស្តាប់របាយការណ៍លទ្ធផលស្តារឡើងវិញ លោក មេភូមិ មេឃុំ រដ្ឋបាលស្រុកនិងជំនាញរួចមក្នុងស្រុកកណ្តៀងរួច
មក លោកឡាយវិសិដ្ឋ អភិបាលរងខេត្ត បានផ្តល់អនុសាសន៍មួយចំនួន ដូចខាងក្រោម:
-ភូមិ ឃុំ ស្រុក ត្រូវជំរុញការស្តារ អោយបានឆាប់រហ័ស ទាន់មានទឹក
-ត្រូវរកវិធីសាសន៍ គ្រប់គ្រងទឹក អោយបានល្អ ដូចជាការទប់ស្កាត់ប្រឡាយ ទ្វារទឹក កុំបង្ហូរទឹកចោល ឥតប្រយោជន៍
-អោយកសិករ ប្រើប្រាស់ពូជតាមការណែនាំពីអ្នកបច្ចេកទេស
-តាមដានគ្រប់បញ្ហាដែលកើតមានលើស្រែកសិករ ចាប់ពីដាំដុះ រហូតដល់ប្រមូលផល
-ធនធានទឹកត្រូវសហការណ៍ជាមួយអាជ្ញាធ៌មភូមិឃុំ ក្នុងការគ្រប់គ្រងទឹក និងការប្រើប្រាស់ទឹក សម្រាប់ស្រោចស្រព ដល់ស្រែកសិករ
-កសិកម្ម ជួយជំរុញផ្នែកបច្ចេកទេសបន្ថែមទៀត នូវអ្វីដែលកសិករត្រូវការ ។
ជាចុងក្រោយ លោកអភិបាលរងខេត្ត និង ក្រុមការងារបានចុះពិនិត្យស្រែផ្ទាល់ នូវភូមិធ្លាអំពិល និងភូមិឥន្ធធ្យា ដែលជាទីតាំងកំពុងស្តារជាបន្តបន្ទាប់ និងបានណែនាំ បច្ចេកទេសដល់កសិករ មុននឹង ចាប់ផ្តើមព្រោះស្រូវបន្ថែមទៀត។