ថ្ងៃសុក្រ ១១កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ស្រី ហ៊ោន គន្ធី ជាមន្ត្រីការិយាល័យរដ្ឋបាល-បុគ្គលិក បានសហការណ៍ជាមួយ មន្រ្តី ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកក្រគរ ក្រុមប្រឹក្សាឃុំអូរសណ្តាន់ បានចុះពិនិត្យមើលការស្តារឡើងវិញ របស់ពលរដ្ឋ ដែលបានទទួលពូជស្រូវ ពីសម្តេច អគ្គមហាសេនា ហ៊ុន សែន នាយករដ្ឋមន្រ្តី ។ ក្រោយពីបានពិភាក្សាជាមួយមន្ត្រីថ្នាក់ស្រុក និងក្រុមប្រឹក្សាឃុំ អំពីទីតាំងស្តារ តាមបណ្តាភូមិ និងចំនួនផ្ទៃដីស្តារតាមភូមិនីមួយៗ ដើម្បីចុះពិនិត្យជាក់ស្តែង ។
ជាលទ្ធផល: ក្រុមការងារបានចុះពិនិត្យជាក់ស្តែង÷
១) ភូមិពុទ្រាម: ផ្ទៃដីស្តារឡើងវិញបានចំនួន ៤៥អា
២) ភូមិក្រាំងធំ: ផ្ទៃដីស្តារឡើងវិញបានចំនួន ៤០អា
៣) ភូមិដូងជួរ: ផ្ទៃដីស្តារឡើងវិញបានចំនួន ៧៥អា
៤) ភូមិអូរអាចម៍កុក: ផ្ទៃដីស្តារឡើងវិញបានចំនួន ៤ហ.ត
៥) ភូមិអូរតាប្រុក: មិនទាន់បានស្តារឡើងវិញនៅឡើយទេ ព្រោះទឹកជំនន់មិនទាន់ស្រកអស់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម