ថ្ងៃសុក្រ១១កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោក មាស ប៊ន នាយសង្កាត់រដ្ឋបាលព្រៃឈើអន្សារចំបក់ បានចូលរួមសកម្មភាពដាំកូនឈើក្នុងសហគមន៍អូរជិកជ័យមហា ដែលមានអ្នកចូលរួម១៣នាក់/ស្រី០៣ នាក់។ ចំពោះកូនឈើផ្តល់សរុបចំនួន ១១០០ដើម ក្នុងនោះ៖ កូនកាស្យា ៩០០ដើម ផ្តល់តាមរយៈ ខណ្ទរដ្ឋបាលព្រៃឈើ ដោយឡែកកូនផ្តៀក ១០០ដើមនិង កូនគីនីន ១០០ដើម បានផ្តល់កូនឈើ ពី លោក កូ តុន និង លោក កូ តាត អ្នកសាព័ត៍មានទូទស្សន៍ជាតិកម្ពុជា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម