មាតិកា
ប្រជុំ ទិវាជាតិ អាហារូបត្ថម្ភ លើកទី៩ ក្រោមប្រធានបទ ម្ហូបអាហារកាន់តែមានសុវត្ថិភាព សុខភាពកាន់តែប្រសើ តាមប្រព័ន្ធOnline( Microsoft Teams )ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី
ចេញ​ផ្សាយ ០៥ វិច្ឆិកា ២០២២
65

ថ្ងៃ សុក្រ ១១កើត ខែកក្តិក ឆ្នាំខាល  ចត្វាស័ក ព ស ២៥៦៦ ត្រូវនឹងថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០២២ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរ ចូលរួមប្រជុំ ទិវាជាតិ អាហារូបត្ថម្ភ លើកទី៩ ក្រោមប្រធានបទ ម្ហូបអាហារកាន់តែមានសុវត្ថិភាព សុខភាពកាន់តែប្រសើ តាមប្រព័ន្ធOnline( Microsoft Teams )ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឃន៍វិស័យកសិកម្ម និងជនបទ នៅសាលប្រជុំសាលាខេត្ត ពោធិ៍សាត់ ដែលដឹកនាំការប្រជុំដោយ លោក យន ភីរិន នាយរងដ្ឋបាលសាលាខេត្ត តំណាង ឯកឧត្តម ពៅពិសិដ្ឋ អភិបាលរងនៃគណ:អភិបាលខេត្តពោធិសាត់ ដោយមានការចូលរួម ពីលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត លោក លោកស្រីអភិបាលរងក្រុង/ស្រុក និងមន្រ្តីរដ្ឋបាលសាលាខេត្ត សរុបចំនួន ២៥ នាក់ ស្រី ០៦ នាក់ ។
កិច្ចប្រជុំមានគោលបំណង ធ្វើការផ្សព្វផ្សាយដល់ថ្នាក់ដឹកនាំ រាជធានី ខេត្តក្រុង/ស្រុក ឃុំ /សង្កាត់ អោយយល់ដឹងនិងចូលរួមផ្សព្វផ្សាយ អោយបានទូលំទូលាយអំពីសុវត្ថិភាព ម្ហូបអាហារនិងអាហារូបត្ថម្ភដល់ប្រជាពលរដ្ឋ អោយមានប្រសិទ្ធិភាពខ្ពស់។

ចំនួនអ្នកចូលទស្សនា
Flag Counter