ថ្ងៃចន្ទ ១៤កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានអញ្ជេីញចូលរួមកម្មវិធី មហោស្រពសិល្ប: ដណ្តាំស្ល ម្ហូប អាហារខ្មែរ ថ្នាក់ខេត្តលើកទី៣ និងការបង្ហាញម៉ូតសំលៀកបំពាក់ប្រពៃណីក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរ នៅលើបុរីវប្បធម៌កោះសំពៅមាស ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ រ៉ាប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ចេង ឡៃអភិបាលស្តីទី តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ ដោយមានកាអញ្ចើញចូលរួមរបស់ឯកឧត្តម អភិបាលរងនៃគណ:អភិបាលខេត្ត និងលោកជំទាវសមាជិក សមាជិការក្រុមប្រឹក្សាខេត្ត កងកំលាំងប្រដាប់អាវុធទាំង៣ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកគ្រូ អ្នកគ្រូ ក្រុមយុវជននិងគណ:កម្មការវាយតម្លៃការប្រកួត ក្នុងនោះដែរមាន ភ្លៀវជាតិ និងអន្តរ:ជាតិចូលរួមទស្សនា យ៉ាងច្រើនកុះករ ផងដែរ ។ នៅក្នុងកម្មវិធីនោះ មានបេក្ខជន ប្រកួតនំបញ្ចុកសម្លខ្មែរ ចំនួន ០៩ស្តង់ និងបង្ហាញម៉ូតសម្លៀកបំពាក់ សំអាងការខ្មែរ ។ គោលបំណង នៃកម្មវិធីគឺ ដើម្បីថែរក្សា និងអភិរក្សវប្បធម៌ទំនៀមទំលាប់ប្រពៃណីដ៏ល្អផូរផង់ នៅគង់វង្សយូរអង្វែង តទៅដល់កូនចៅជំនាន់ក្រោយៗ ។