ថ្ងៃពុធ ១រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ និងក្រុមការងារបានអញ្ចើញមកចូលរួមកម្មវិធីអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៦៩ នៃទិវាបុណ្យឯករាជជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោពលខេមរភូមិន្ទ ( ០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២២ ) នៅលើបុរីវប្បធម៌កោះសំពៅមាស ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ចេង ឡៃ អភិបាលស្តីទី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមរបស់ ឯកឧត្តមអភិបាលរង និងលោកជំទាវ ព្រះសង្ឃ សមាជិក សមាជិការក្រុមប្រឹក្សាខេត្ត រដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធទាំងបី លោក លោកស្រីអភិបាល អភិបាលរង ក្រុង/ស្រុក លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស មកចូលរួមជាច្រើនកុះករ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម