មាតិកា
សកម្មភាព​ចុះត្រួពិនិត្យ​កាតស្ដារឡេីងវិញនូវផ្ទៃដីខូចខាតដោយទឹកជំនន់កន្លងមក​ នៅភូម​ លាវ​ សង្កាត់​ ចម្រើន​ផល​ ក្រុងពោធិ៍សាត់​ ខេត្ត​ពោធិ៍សាត់​
ចេញ​ផ្សាយ ១១ វិច្ឆិកា ២០២២
65

ថ្ងៃសុក្រ ៣រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានដឹកនាំមន្រ្តីកសិកម្ម​ ចុះភូមិលាវ សង្កាត់ចម្រើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យតាមដានការអនុវត្តការស្តារឡើងវិញនូវផ្ទៃខូតខាតដោយទឹកជំនន់បន្ទាប់ពីទទួលគ្រាប់ពូជស្រូវ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ។ ក្នុងឱកាស​នោះដែរ​លោកប្រធានក៏បានផ្តល់ជា​អនុសាសន៍មួយចំនួនដល់បងប្អូនប្រជាកសិករ ដូចខាងក្រោម៖
- កសិករត្រូវ​នាំគ្នាងនុវត្តន៍ការស្តារ អោយបានឆាប់រហ័សទាន់ពេលវេលាមានទឹក 
- ត្រូវរកវិធីសាសន៍ គ្រប់គ្រងទឹក អោយបានល្អ ដូចជាការទប់ស្កាត់ប្រឡាយ ទ្វារទឹក កុំបង្ហូរទឹកចោល ឥតប្រយោជន៍ 
- ប្រើប្រាស់ពូជតាមការណែនាំពីអ្នកបច្ចេកទេស 
-​ តាមដានគ្រប់បញ្ហាដែលកើតមានលើស្រែ ចាប់ពីពេល​ដាំដុះ រហូតដល់ប្រមូលផល​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter