មាតិកា
ទិវាព្រោះគ្រាប់ស្រូវដោយមាស៊ីន នៅភូមិលាវ សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១៣ វិច្ឆិកា ២០២២
71

ថ្ងៃអាទិត្យ៥រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២  លោក ហៃ ធូរ៉ា ប្រធាមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរួមជាមួយ លោកសុង សុធា អភិបាលរងនៃគណៈអភិបាលក្រុងពោធិសាត់  និងមន្ត្រីជំនាញមន្ទីរកសិកម្ម និងក្រុង សហការជាមួយក្រុមហ៊ុនម៉ាស៊ីនព្រោះគ្រាប់ស្រូវ ដោយមានការចូលរួមពី ក្រុមប្រឹក្សាសង្កាត់ និងកសិករដែលបានទទួលពូជស្រូវពីសម្តេច អគ្គមហាសេ តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានរៀបចំពិធីទិវាព្រោះគ្រាប់ស្រូវដោយមាស៊ីន ដែលអ្នកចូលរួមសរុប ៣០នាក់ ស្រី២២ នាក់  នៅភូមិលាវ សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់។ 
៚ជាការចាប់ផ្តើម លោកហៃ ធូរ៉ា ប្រធានមន្ទីរ បានធ្វើការណែនាំ ដល់កសិករពីការធ្វើស្រែបង្ហាញ ដែលបានបែងចែកជា២ស្រែ គឺ១.ស្រែបច្ចេកទេស និង២.ស្រែទំលាប់កសិករ និងបានផ្តល់បន្ថែមនូវបច្ចេកទេសផលិតស្រូវដូចជា៖ ការជ្រើសរើសពូជ  ការរៀបចំដី ការប្រើប្រាស់ជី ការថែទាំ វិធីសាស្ត្រព្រោះដែលចំណាយពូជតិច ហើយបានផលច្រើន ។
៚បន្ទាប់មកលោកសុង សុធា អភិបាលរងក្រុង បានជំរុញ អោយកសិករ ស្តារឡើងវិញអោយទាន់ពេលវេលា និងថែទាំ គ្រប់គ្រងទឹក អោយល្អ  បន្តការសហការជាមួយជំនាញជាប្រចាំ ដើម្បីដោះស្រាយបញ្ហាទាន់ពេលវេលា ។
៚មុនដំណើរការព្រោះក្រុមហ៊ុនបានណែនាំ ពីម៉ាស៊ីន និងអនុវត្តការបង្ហាញព្រោះដោយឧបករណ៍ជាបន្តបន្ទាប់ក្នុងស្រែគម្រូរបស់កសិករ ។

ចំនួនអ្នកចូលទស្សនា
Flag Counter