ថ្ងៃអាទិត្យ ៥រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ស៊ុំ ពក នាយសង្កាត់រដ្ឋបាលព្រៃឈើបឹងកន្ទួត បានចូលរួមទប់ស្កាត់ការកាប់ព្រៃឈើ សហគមន៍ត្រង់ចំណុចដំណាក់ចាប ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយបានសហការជាមួយ ប៉ុស្តិ៍រដ្ឋបាល ប្រជាការពារ និងគណៈកម្មការសហគមន៍ សរុប០៩ នាក់។ ជាលទ្ធផលបានប្រទះឃើញជនល្មើសមាន ប្រជាពលរដ្ឋលួចកាប់ឈើ ក្នុងព្រៃឈើ សហគមន៍ចំនួន២នាក់ នៅទីតាំងផ្សេងគ្នា ពិតប្រាកដមែន :
១. ឈ្មោះ មីន សេន អាយុ ៤២ ឆ្នាំ ជាជនជាតិខ្មែរឥស្លាម រស់នៅភូមិ ចាមថ្មី ឃុំឈើតុំ ស្រុកក្រគរ។
២.ឈ្មោះ ថុល រត់ អាយុ ៤៤ឆ្នាំ ជាជនជាតិខ្មែរ រស់នៅភូមិដង្កៀបក្តាម ឃុំឈើតុំ ស្រុកក្រគរ ។ តែក្រុមការងារបានអប់រំណែនាំ ដោយធ្វើកិច្ចសន្យាផ្ទាល់ ជាមួយឈ្មោះ មីន សេន និង ឈ្មោះ ថុល រត់ ដោយបញ្ឈប់ឱ្យធ្វើសកម្មភាពបទល្មើសកាប់បំផ្លាញព្រៃឈើសហគមន៍ និងបានដោះលែងអោយទៅលំនៅដ្ឋានវិញ ។ ចំពោះប្រជាពលរដ្ឋបាន យល់ព្រមធ្វើតាមកិច្ចសន្យា និងមិនប្រព្រិត្តិបទល្មើសក្នុងព្រៃសហគមន៍ នេះទៀតឡើយ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម