មាតិកា
កិច្ចប្រជុំសាមញ្ញលើកទី៥ ឆ្នាំទី៤ អាណត្តិទី៣​ របស់ក្រុបប្រឹក្សាខេត្ត នៅសាលប្រជុំសាលា​ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១៥ វិច្ឆិកា ២០២២
57

ថ្ងៃចន្ទ ៦រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២​ លោកស្រី​ជ័យ​ ចន្នី​ បានអញ្ជេីញ​ចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៥ ឆ្នាំទី៤ អាណត្តិទី៣​ របស់ក្រុបប្រឹក្សាខេត្ត នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ក្រោមអធិបតីយភាព ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ចេង ឡៃ អភិបាលស្តីទី តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់  ឯកឧត្តមលោកជំទាវ អភិបាលរង ព្រះរាជអាជ្ញា កងកំលាំងប្រដាប់អាវុធទាំងបី លោក លោកស្រីប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត លោក លោកស្រី អភិបាល អភិបាលរង ក្រុង/ស្រុក នាយក នាយករងរដ្ឋបាលសាលាខេត្ត ដែលមានអ្នកចូលរួមសរុបចំនួន  ៧៥ នាក់ ស្រី ១២ នាក់ ។​ អង្គប្រជុំបានធ្វើការពិភាក្សាលើរបៀបវារះចំនួន ០៥ ជាលទ្ធផលកិច្ចប្រជុំ គណះអភិបាលខេត្តនឹងរៀបចំកម្មវិធីធ្វើវេទិកាចុះពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋតាមបណ្តាក្រុង /ស្រុក ទាំង៧ ទៅតាមកាលបរិច្ឆេទដូចខាងក្រោម៖
១-ស្រុកវាលវែងចុះថ្ងៃទី ២១ / ១១/២០២២
២-ស្រុកភ្នំក្រវ៉ាញ ថ្ងៃទី ២២ / ១១/២០២២
៣-ស្រុកតាលោសែនជ័យ ថ្ងៃទី ២៣/ ១១/២០២២
៤-ស្រុកបាកានថ្ងៃទី ២៤/ ១១/២០២២
៥-ស្រុកក្រគរ ២៨/ ១១/២០២២
៦-ក្រុងពោធិ៍សាត់ ថ្ងៃទី ២៩/១១/២០២២ 
៧-ស្រុកកណ្តៀង ៣០/១១/២០២២
សូមមន្ទីរវិស័យដែលពាក់ព័ន្ធចូលរួមត្រៀមលក្ខណះ និងឯកសារពាក់ព័ន្ធនិងសំណួរនិងតម្រូវការរបស់ប្រជាពលរដ្ឋ​ ។

ចំនួនអ្នកចូលទស្សនា
Flag Counter