ថ្ងៃចន្ទ ៦រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ កាលរិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ មានកិច្ចប្រជុំអាណត្តិប្រចាំខែវិច្ឆិការ ឆ្នាំ២០២២ ផ្នែកផលិកម្ម និងបសុព្យាបាល ស្រុក ក្រុង
លទ្ធផលខ្លឹមសារនៃកិច្ចប្រជុំ:
១-ស្ថានភាពជំងឺឆ្លងសត្វ : មិនមានការផ្ទុះជំងឺ
២-ការចាក់វ៉ាក់សារទឹកនិងអុតក្តាមនៅតំបន់ទឹកជំនន់លិច ក្រោយពីទឹកស្រក នៅស្រុកបាកាន បានចាក់វ៉ាកសាំងសាទឹកបានចំនួន គោ និងក្របីសរុបចំនួន ៩១៧ក្បាល ក្នុងនោះក្របី ១៦៧ក្បាល ។ វ៉ាក់សាំង អុតក្តាមគោ និងក្របីសរុបចំនួន ៦៧៩ក្បាល ក្នុងនោះក្របី ២២៩ក្បាល ។
៣-ការ បង្កាត់គោសិប្បនិម្មិត: បង្កាត់បានមេគោ ២៥ក្បាល និងកើតកូនបានចំនួន ១៤ក្បាល ។
៤-ការសាងសង់ឡជីវឧស្ម័ន (NBP) បានចំនួន១០ឡ
៥- បូកសរុបស្ថិតិសត្វសម្រាប់ឆមាសទី២ ឆ្នាំ២០២២
៦-ការអនុវត្តន៍តាមសេចក្តីណែនាំអន្តរក្រសួងលេខ ៣២៧ សណន.កសក ជាមួយអង្គភាពច្រកចេញ ចូលនៃរដ្ឋបាលខេត្ត ។
ផែនការបន្ត
- បញ្ចប់ស្ថិតិសត្វឆមាសទី២ ឆ្នាំ២០២២
- របាយការណ៍ពីតម្លៃសត្វពិតទិញពីកសិកររាល់កន្លះខែម្តងជូនលោកប្រធានមន្ទីរ
- ក្តាប់ពីស្ថានភាពជំងឺសត្វ និងអន្តរាគមន៍ទាន់ពេលវេលា
- ជម្រុញនិងអនុវត្តផលិតកម្មនិងបសុព្យាបាលនានា ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម