មាតិកា
កិច្ចប្រជុំពង្រឹងរបៀបរបបការងារខណ្ឌរដ្ឋបាលព្រៃឈើឡើងវិញ នៅសាលប្រជុំមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​
ចេញ​ផ្សាយ ១៦ វិច្ឆិកា ២០២២
59

ថ្ងៃអង្គារ៍៧រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ហៃ ធូរ៉ា ប្រធានមន្ទីរបានដឹកនាំកិច្ចប្រជុំពង្រឹងរបៀបរបបការងារខណ្ឌរដ្ឋបាលព្រៃឈើឡើងវិញ នៅសាលប្រជុំមន្ទីរ ដោយមានការចូលរួមពីលោក កែវ ច័ន្ទកែវ អនុប្រធានមន្ទីរ លោក ងួន ប៊ុណ្ណារ៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើ លោក នាយ នាយរងផ្នែក នាយ នាយសង្កាត់រដ្ឋបាលព្រៃឈើ និង តំណាងការិយាល័យរដ្ឋបាល បុគ្គលិក សរុប ២២នាក់។ ខ្លឹមសារនៃកិច្ចប្រជុំផ្តោតសំខាន់ ការងារចំនួន០៣ ៖
-ការត្រៀមរៀបចំពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរ ក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ ។
-របៀបរបប និងនីតិវិធីនៃការអនុវត្តការងាររបស់ខណ្ឌរដ្ឋបាលព្រៃឈើ ។
-បញ្ហាផ្សេងៗ
ក្នុងកិច្ចប្រជុំនេះ លោកប្រធានមន្ទីរនឹងប្រធានអង្គប្រជុំ លើកមតិណែនាំ ពីរបៀបរបបការងារដោយធ្វើយ៉ាងណាពង្រឹងនូវចំណុចខ្វះខាតមួយចំនួនលើ៖-ការដឹកនាំ គ្រប់គ្រង និងចាត់ចែងការងារតាមឋានានុក្រម -របបរាយការណ៍ប្រចាំថ្ងៃ-ប្រចាំខែមកមន្ទីរឱ្យបានទៀងទាត់ -ពង្រឹងសាមគ្គីភាពផ្ទៃក្នុង -ការបង្រ្កាបបទល្មើសជាក់ស្តែងតាមនិតីវិធី -បង្កើនកិច្ចសហការជាមួយអ្នកពាក់ព័ន្ធពេលអនុវត្តការងារ-ការចាត់ចែងរបបបេសកកម្ម និងប្រេងឥន្ធនៈ -ការរក្សាទុកវត្ថុតាងបទល្មើស ដោយកត់ត្រាសន្និធិត្រឹមត្រូវ និងត្រូវមានលិខិតប្រគល់ទទួល ត្រឹមត្រូវ ជៀសវៀងមានបញ្ហាថ្ងៃក្រោយ និងជាពិសេស ត្រូវគោរពពេលវេលា ម៉ោងធ្វើការជាដើម។

ចំនួនអ្នកចូលទស្សនា
Flag Counter