ថ្ងៃចន្ទ ៦រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោក កែវ ចន្ទ័កែវ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានអញ្ជេីញចូលរួម សហការជាមួយក្រុមហ៊ុនយូធី គ្រុប ចែកអំណោយថ្នាំស្មៅ ដល់កសិករដែលរងគ្រោះដោយទឹកជំនន់កន្លងមក នៅភូមិកំប៉ាង ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែកមានកសិករចូលរួមសរុប ៨២នាក់ ដោយក្នុងម្នាក់ៗ ទទួលបាន ថ្នាំកម្ចាត់ស្មៅ១ឈុត មាន២ដប និងប្រតិទិន១ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម