មាតិកា
បង្ក្រាបបទល្មើស​នេសាទ ចំនុចជ្រោយស្ដី ឃុំ ក្បាលត្រាច រហូតដល់ភូមិកំពង់ថ្គោល ឃុំ អន្សាចំបក់ ស្រុក ក្រគរ
ចេញ​ផ្សាយ ១៦ វិច្ឆិកា ២០២២
64

ថ្ងៃសុក្រ ៣រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់  មានលោក ភុន សុវណ្ណា នាយផ្នែករដ្ឋបាលជលផលក្រគរ រួមមាន លោកនាយសង្កាត់រដ្ឋបាលជលផលកំពង់លួង សហកាជាមួយ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរដឹកនាំដោយលោក ខាត់ ពុយ អភិបាលរងស្រុក ដោយមានការចូលរួមពី កងរាជអាវុធហត្ថខេត្ដ -ស្រុកក្រគរ យោធាខេត្ដ បរិស្ថានប្រចាំការស្រុកក្រគរ 
បានចេញប្រតិបត្តិការ ត្រួតពិនិត្យ បង្ក្រាបបទល្មើស​នេសាទ ដោយប្រើកាណូត៣គ្រឿង កម្លាំង ១៣នាក់ បានចេញ​ ប្រតិបត្ដិការចាប់ពីចំនុចជ្រោយស្ដី ឃុំ ក្បាលត្រាច រហូតដល់ភូមិកំពង់ថ្គោល ឃុំ អន្សាចំបក់ ស្រុក ក្រគរ ជាលទ្ធផល ០១ករណី​ វត្ថុតាង រុះរើ ដកហូតជាលទ្ធផលបាន០១ ករណី 
វត្ថុតាងរួមមាន
- សាច់ឈ្នក់ ទំហំ ១៧មx ០៤មx០៤ម ក្រឡា០,១២ម (ចំនួន០១វង់) 
- បង្គោល ១៧កន្លែង ប្រវែង ០៨ម៉ែត្រ ចំនួន ២០៤ ដើម 
- ខ្សែរួមផ្សំ ៥០១ ម៉ែត្រ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter