ថ្ងៃសុក្រ ៣រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១១ វិច្ឆិកា ឆ្នាំ២០២២ កម្លាំងផ្នែករដ្ឋបាលជលផលរាំងទិល សង្កាត់រដ្ឋបាលជលផលបាកាន សហការជាមួយក្រុមការងារថ្នាក់ជាតិ បង្ក្រាបបទល្មើសជលផលប្រចាំការនៅបឹងទន្លេសាបមានទីតាំងនៅកន្លែងអភិរក្សជលផលជ្រោយស្ដី ដឹកនាំដោយ លោក វ.ទោ មុំ សុវណ្ណ តំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អនុសេនីយ៍ឯក ជា ធួក តំណាងអគ្គស្នងការនគរបាលជាតិ កម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប កងរាជអាវុធហត្ថខេត្ដ-ស្រុកបាកាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ប៉ុស្ត៍នគរបាលមេទឹក បរិស្ថាន យោធាខេត្ត ដែលមានកម្លាំងសរុបចំនួន ២៧នាក់ និងកាណូតចំនួន ០៦គ្រឿង បានចុះល្បាត និងបង្ក្រាបបទល្មើសនេសាទ ចាប់ពីក្អមសំណរ មកដល់ចំនុចព្រែកដីរនាត បាន ០១ករណី បំផ្លាញចោល វត្ថុតាងរួមមាន
- របាំងសាច់អួនប្រវែង ៣៥០០ម៉ែត្រ (៥ខ្សែរ)
- ក្បាលបរចំនួន ០៨គ្រឿង
- បង្គោលចំនួន ៤៥០ដើម
- ត្រីចំរុះទម្ងន់ ៤០គីឡូក្រាម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម