ថ្ងៃព្រហស្បតិ៍ ៩រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ អ្នកស្រី សួង កញ្ញា អនុប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក បានចូលរួមវគ្គបណ្តុះបណ្តាលលើសូចនាករសមិទ្ធផលយេនឌ័ររបស់មន្រ្តីរាជការ នៃរដ្ឋបាលថ្នាក់ក្រោមជាតិទាំង២៥ រាជធានី-ខេត្ត ក្នុងគម្រោងបន្សាំ និងការប្រែប្រួលអាកាសធាតុរបស់អង្គការ SNV ប្រចាំប្រទេសកម្ពុជា ក្រោមអធិបតីភាព លោក ម៉ក់ មូនី ប្រធាននាយកដ្ឋានផែនការនិងស្ថិតិ ។ វគ្គបណ្តុះបណ្តាលមានរយ:ពេល២ថ្ងៃ (ថ្ងៃទី១៧-១៨ ខែវិច្ឆិកាឆ្នាំ ២០២២) នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពត ។
សមាសភាពចូលរួមមាន៖
-លោក សុឹម សុវណ្ណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត
-លោកស្រី ឃឹម គីមបួយ តំណាងអង្គការ SNV
-លោក លោកស្រីមន្រ្តីរាជការអញ្ជើញមកពីបណ្តាលមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រាជធានីទាំង២៥ ។
គោលបំណងនៃវគ្គបណ្តុះបណ្តាលមាន:
១.ពង្រឹងការយល់ដឹងលើទស្សនទាន យេនឌ័រ និងការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី។
២.ទស្សនទាននៃការប្រែប្រួលអាកាសធាតុ
៣.ទស្សនទាននៃការតាមដាននិងវាយតម្លៃសមិទ្ធផលយេនឌ័រក្នុងក្របខណ្ឌគម្រោង CCIS ។