មាតិកា
បន្តចែកថ្នាំស្មៅជូនកសិកររងគ្រោះដោយទឹកជំនន់​ នៅទីទួលសុវត្ថិភាព ឃុំស្រែស្តុក ស្រុកកណ្ដៀង
ចេញ​ផ្សាយ ១៧ វិច្ឆិកា ២០២២
60

ថ្ងៃព្រហស្បតិ៍ ៩រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឡេង ចិន្ដាមុនី ប្រធានការិយាល័យនីតិកម្ម និងលោក គិន វេត ប្រធានផ្នែករដ្ឋបាល ការិយាល័យនីតិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់ 
និងលោក ផា គឹមសឿន ជំទប់ទី១ ក្រុមប្រឹក្សា ឃុំស្រែស្ដុក សហការជាមួយ ក្រុមហ៊ុន យូ ធី គ្រុប បានចូលរួមចែកអំណោយថ្នាំស្មៅទៅដល់កសិករជួបគ្រោះទឹកជំនន់កសិករចូលរួមសរុប៧៧នាក់ ក្នុងម្នាក់ៗ​ ទទួលបានមួយឈុតក្នុងមួយឈុតៗ​ មានថ្នាំស្មៅ២ដប និងប្រតិទិន១ នៅទីទួលសុវត្ថិភាព ឃុំស្រែស្តុក ស្រុកកណ្ដៀង

ចំនួនអ្នកចូលទស្សនា
Flag Counter