ថ្ងៃពុធ ៨រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ សហការជាមួយ គម្រោងអភិវឌ្ឍន៍សហគមន៍ ក្រោមជំនួយឥតសំណង របស់ប្រជាជន និងរាជរដ្ឋាភិបាលជប៉ុន សម្រាប់គម្រោងសមាហរណកម្ម បោសសំអាតមីន និងសង្គ្រោះជនពិការដោយសារមី បានប្រារពពិធីបិទវគ្គបណ្តុះបណ្តាល និងការធ្វើទិវាបង្ហាញ ការដាំបន្លែ និងការចិញ្ចឹមមាន់ នៅចំនុចដូននាគ ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង អញ្ជើញចូលរួមជាគណ:អធិបតីមាន៖
១-លោក ឡាយវិសិដ្ឋ អភិបាលរងខេត្ត ជាគណ:អធិបតី
២-លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាគណ:អធិបតី
៣-លោកស្រី អភិបាលរងស្រុក វាលវែង ជាគណ:អធិបតី
៤-លោក ម៉ោញ សម្បត្តិ តំណាងម្ចាស់ជំនួយ របស់ប្រជាជននិងរដ្ឋាភិបាលជប៉ុន ជាគណ:ធិបតី
៥-លោក ទិត សុផល តំណាងអង្កា រCMAC ជាគណ:អធិបតី
សរុបអ្នកចូលរួមក្នុងពិធី ៨៥ នាក់ ស្រី ១៥នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម