ថ្ងៃព្រហស្បត្តិ៍៩រោចខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ហៃ ធូរ៉ា ប្រធានមន្ទីរ បានដឹកនាំក្រុមការងារការិយាល័យជំនាញចំនួន ០៣ ចូលរួមផ្តល់កិច្ចសម្ភាសន៍ផ្តល់យោបល់ ក្នុងការរៀបចំគម្រោងអភិវឌ្ឍន៍ផ្គត់ផ្គង់ការចម្អិនស្អាត (ចង្រ្កានស្អាត) នៅក្នុងសហគមន៍ ជាមួយតំណាងអង្គការSNV ដែលអង្គការនេះ បានទទួលជំនួយពីសភាអឺរុប តាមរយ:រដ្ឋាភិបាល នៃប្រទេសហូឡង់ ដោយមានការចូលរួមពី លោកប្រធាន ការិយាល័យរដ្ឋបាល ការិយាល័យផលិតកម្ម និងបសុព្យាបាល និងផ្សព្វផ្សាយកសិកម្ម សរុប៦នាក់/ស្រី១នាក់។
ក្នុងកិច្ចពិភាក្សានេះផងដែរលោកប្រធានមន្ទីរ បានផ្តល់ជាគំនិតសំខាន់ៗ មួយចំនួនដល់អង្គការ SNV ដើម្បីធ្វើឱ្យប្រសើរឡើង នូវលទ្ធភាពបង្កើតមូលនិធិ និងជំរុញការអនុវត្តគម្រោងផ្គត់ផ្គង់ទីផ្សារចង្ក្រានស្អាតនៅក្នុងសហគមន៍ដូចជា៖
១.ផ្សព្វផ្សាយពីសារៈប្រយោជន៍គម្រោងអោយបានទូលំទូលាយ
២.ការស្វែងរកដៃគូវិនិយោគ ឬកសិករសម្រាប់ជាអ្នកតំណាងលក់ និងចែកចាយ
៣.ការបង្កើតបណ្តុំអាជីវកម្ម ការធ្វើកិច្ចសន្យា ឬកិច្ចព្រមព្រៀងជាកញ្ចប់ ដល់ដៃគូអាជីវកម្ម
៤.ការផ្តល់ទុនវិនិយោគតាមគោលការណ៍របស់ អង្គការSNV ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម