ថ្ងៃសុក្រ១០រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តពោធិ៍សាត់ បាន រៀបចំពិធីប្រកាសចូលកាន់តំណែង ប្រធានមន្ទីរកសិកម្ម រុក្ខា
ប្រមាញ់ និងនេសាទ ថ្មី ខេត្តពោធិ៍សាត់, លោក ហៃ ធូរ៉ា ជំនួសលោក ឡាយ វិសិដ្ឋ ដែលត្រូវទទួលតំណែងថ្មី ជាអភិបាលរងខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាមាញ់ និងនេសាទ ដោយបានការចូលរួមពី ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ចេង ឡៃ អភិបាលខេត្តស្តីទី ព្រមទាំងឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង
ប្រតិភូអមដំណើរ ឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និង លោក លោកស្រី ជាថ្នាក់ដឹកនាំ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង អ្នកមុខអ្នកការសរុប១៤១នាក់។
៚យោងតាមប្រកាសលេខ ៤៥៥ ប្រក.កសក-ប ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបានសម្រេចតែងតាំង លោក ហៃ ធូរ៉ា ជាប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថ្មី នៃខេត្តពោធិ៍សាត់។