ថ្ងៃសៅរ៍ ១១រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ហ៊ន់ សុវណ្ណ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ បើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តពោធិ៍សាត់ អាណត្តិទី៣ លើកទី១ នៅសណ្ឋាគារ រីវើសាយ ខេត្តពោធិ៍សាត់ ។ ក្រោមអធិបតីភាព
- ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម
- ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការរៀបចំការបោះឆ្នោតសភាពាណិជ្ជកម្មខេត្ត
ព្រមទាំងមានការចូលរួមពីអង្គភាពជុំវិញខេត្ត ពាណិជ្ជករ អាជីវករ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សរុបប្រមាណ ៥០រូប ។
គោលបំណងដើម្បី ណែនាំពីនិតិវិធីនៃការជ្រើសរើសបេក្ខភាពឈរឈ្មោះសមាជិកសភាពាណិជ្ជកម្មខេត្ត ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម