មាតិកា
កិច្ចប្រជុំ​សម្របសម្រួលការគ្រប់គ្រងព្រៃឈេីប្រកប​ដោយ​និរន្តរភាព​នៃអង្គការរីកូហ្វ
ចេញ​ផ្សាយ ២១ វិច្ឆិកា ២០២២
66

ថ្ងៃពុធ ៨រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ សង្កាត់រដ្ឋបាលព្រៃឈើសំរោង សហការជាមួយគម្រោងការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាពនៃអង្គការរីកូហ្វ បានសម្របសម្រួលកិច្ចប្រជុំក្នុងគោលបំណង
១.​ធ្វើបច្ចុប្បន្នភាពសហគមន៍ព្រៃឈើ
២.​ការជ្រើសរើសតំបន់គោលដៅ និង​រៀបចំផែនការអនុវត្ត ក្រោមអធិបតីយភាពលោក ម៉ា សុវណ្ណ ក្រុមប្រឹក្សាឃុំសំរោង ដោយមានការគាំទ្រពីអង្គការរីកូហ្វ។ សមាសភាពចូលរួមក្នុងកិច្ចប្រជុំមានចំនួន​ ៣២នាក់ ស្រ្តី​ ០៣នាក់មកពី ផ្នែកសហគមន៍ព្រៃឈើនៃខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ សង្កាត់រដ្ឋបាលព្រៃឈើ​សង់រោង គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃដៃគូសំរោង​ (សហគមន៍ព្រៃឈើភូមិតាដែស និងភូមិអង្រ្គង ឃុំសំរោង) ។ លទ្ធផលសំខាន់ៗរួមមាន៖ 
+​ ជ្រើសរើសយកសហគមន៍ព្រៃដៃគូសំរោង(សហគមន៍ព្រៃឈើភូមិតាដែស និងភូមិអង្រ្គង ឃុំសំរោង)  ដើម្បីអនុវត្តគម្រោងការគ្រប់គ្រងព្រៃឈើដោយ​និរន្តរភាព
+​ រៀបចំផែនការអនុវត្តរួមមាន៖
-​ ធ្វើសុវុឌ្ឍិកម្មព្រៃឈើចំនួន​ ៦ហិកតាក្នុងមួយសហគមន៍​ ៣ហិកតា
- ធ្វើអនាម័យព្រៃសហគមន៍ព្រៃដៃគូសំរោង
- ស្នើសុំរៀបចំរោងសិប្បកម្មកែច្នៃផល អនុផល​ព្រៃឈើ​ប្រភេទតូច ដែលយកប្រភពធនធានពីការធ្វើសុវុឌ្ឍិកម្មព្រៃឈើ និងធ្វើអនាម័យព្រៃ
-​ ដាំឈើជាចំការចំនួន​ ៣០ហិកតា​ (ព្រៃសហគមន៍ភូមិអង្រ្គង​ ១០ហិកតា និងភូមិតាដែស​ ២០ហិកតា)
-​ រៀបចំផ្លូវភ្លើងចំនួន​ ៣.០០០ម៉ែត្រ​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter