មាតិកា
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ អញ្ចេីញ​ជាអធិបតីភាពក្នុងពិធី​ប្រកាស​ចូលកាន់តំណែង​ អភិបាល​នៃគណៈអភិបាលខេត្ត​ពោធិ៍សាត់​
ចេញ​ផ្សាយ ២១ វិច្ឆិកា ២០២២
65

ថ្ងៃចន្ទ ១៣រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២​ លោក​ ហៃ​ ធូរ៉ា​ ប្រធានមន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ បានអញ្ជេីញ​ចូលរួម​ពិធី​ ប្រកាស​ចូលកាន់មុខតំណែង​ ឯកឧត្តម ខូយ រីដា ទៅជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់​ ក្រោមអធិបតីភាព​  សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ។ 

យោងតាមព្រះរាជក្រឹត្យ លេខ នស/រកត/១១២២/​១៤១៥ ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រូវបានត្រាស់បង្គាប់ តែងតាំងមុខតំណែង ឯកឧត្តម ខូយ រីដា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ជាអភិបាលនៃគណៈអភិបាល​ខេត្តពោធិ៍សាត់ ជំនួស ឯកឧត្តម ជាវ តាវ ដែលត្រូវបានតែងតាំង ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter