មាតិកា
កិច្ចប្រជុំ​ពិភាក្សាស្ដីពីការបង្កេីត​អនុគណៈកម្មការសហគមន៍នេសាទទេសចរណ៍នៅសហគមន៍នេសាទ​ ត្រាំពែរ​ ភូមិត្រាំពែរ​ ឃុំស្នាមព្រះ​ ស្រុកបានកាន​ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២២ វិច្ឆិកា ២០២២
100

ថ្ងៃចន្ទ ១៣រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់លោក ស្រី ជ័យ ចន្នី អនុប្រធានមន្ទីរ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផល បានចូលរួមក្នុងកិច្ចប្រជុំពិភាក្សា ជាមួយអង្គការ WCS  ក្រុមហ៊ុនទេសចរណ៍ សំ វាសនា គណៈកម្មការសហគមន៍នេសាទ ត្រាំពែរ ក្នុង ស្រុកបាកាន  ។ កិច្ចប្រជុំនេះ ដើម្បីពិនិត្យ លើសេចក្ដីព្រាង លក្ខន្កិកៈ របស់អនុគណៈកម្មការទេសចរណ៍ធម្មជាតិ នៃ សហគមន៍នេសាទ ត្រាំពែរ ក្នុងគោលបំណង ការពារធនធានជលផល ការពារសត្វខ្សិត សត្វកម្រ សត្វស្លាបដ៍ទៃទៀត ជាពិសេសការបង្កើន​ប្រាក់ចំណូល ដល់សហគមន៍ ពីវិស័យអេកូទេសចរណ៍ធម្មជាតិនេះ ។ សូមបញ្ជាក់ថា អង្គការ​ WCS កំពង់ជួយ ពង្រឹងសហគមន៍នេសាទក្នុង​ ខេត្តពោធិ៍សាត់ ពិសេសការការពារសត្វ ខ្សិត និងធនធានជលផល ចំនួន ៦ សហគមន៍ ដោយផ្ដល់ ថវិកា ក្នុងមួយសហគមន៍ចំនួន ១០០ ដុល្លា ក្នុងមួយខែ ក្នុងនោះ ស្រុក បាកាន សហគមន៍នេសាទ ដីរនាត  ឬស្សីតាម៉ាន់ ចិន្តាយ និងត្រាំពែរ នៅ ស្រុក កណ្ដៀង គឺ សហគមន៍ កោះព្រែករាំងទិល និង ក្តីឈ្វីត ។

ចំនួនអ្នកចូលទស្សនា
Flag Counter