ថ្ងៃ ចន្ទ ១៣រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០២២ លោក ប៊ិន ស៊ិនណារ៉ាអនុប្រធានការិយាល័យ និងលោក ផន សុភាមន្ត្រីផ្នែកប្រចាំស្រុកកណ្តៀង រួមជាមួយភ្នាក់ងារសុខភាពសត្វឃុំស្រែស្តុក បានចុះពិនិត្យពីស្ថានភាពជំងឺគោ ក្របី ចំនួនពីរភូមិ មានភូមិបាគូរ និងភូមិពោធិ៍ ឃុំស្រែស្តុក ស្រុកកណ្តៀង ។
- ភូមិបាគូរ៖ គោ ០១ក្បាល និងក្របី ០៥ក្បាល
- ភូមិពោធិ៍៖ ក្របី ០៤ក្បាល
តាមការចុះត្រួតពិនិត្យឃេីញថាក្របីចំនួន០៩ក្បាលមានរោគសញ្ញាដូចជា ពងបែកក្នុងមាត់ អណ្ដាត ហេីបក្រចក សង្ស័យជាជំងឺអុតក្តាម និងគោ ០១ក្បាលទៀតចេញរោគសញ្ញា ឡេីងដុំពកលេីដងខ្លួនសង្ស័យជាជំងឺដុំពកស្បែក ។ សត្វទាំងអស់កំពុងព្យាបាលដោយភ្នាក់ងារសុខភាពសត្វភូមិ និងបានធូរស្រាលទៅវិញក្រោយពេលព្យាបាលរួច ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម