ថ្ងៃអង្គារ ១៤រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក មួន វុឌ្ឍី អនុប្រធានការិយាល័យ ផលិតកម្ម និងបសុព្យាបាល បានដឹកនាំមន្ត្រីចុះធ្វើអធិការកិច្ចស្រាវជ្រាវប្រភពសាច់បង្កក នៅចំនុចផ្សារបំណក់ និងផ្សារសាមគ្គី ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
លទ្ធផលគឺពុំមានអាជីវករតាំងលក់ផលិតផលសាច់បង្កកទេ ។ ក្រុមការងារបានបន្តធ្វើកិច្ចសន្យាអាជីវករលក់ផលិតផលមានដេីមកំណើតពីសត្វជ្រូកបង្កក ឈ្មោះហ៊ុន គឹមសាន មានទីតាំងលក់នៅផ្សារភួរពុយ ក្នុងគោលបំណងបញ្ឈប់ការតាំងលក់ផលិតផលសាច់នាំចូលដែលគ្មានប្រភពច្បាស់លាស់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម