មាតិកា
សិក្ខាសាលា​ផ្សព្វផ្សាយពីទិន្នន័យ និងផែនទីប្រើប្រាស់ដី​បឋមក្នុងប្រទេសកម្ពុជា ឆ្នាំ២០២២ នៅក្រសួងបរិស្ថាន
ចេញ​ផ្សាយ ២៣ វិច្ឆិកា ២០២២
62

ថ្ងៃពុធ ១៥រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២​ លោក​ កែវ​ ច័ន្ទកែវ​ អនុប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ខេត្តពោធិ៍សាត់​ បានអញ្ជេីញ​ចូលរួម​កិច្ចប្រជុំនៅក្រសួងបរិស្ថាន ស្ដីពីទិន្នន័យ និងផែនការប្រើប្រាស់ដីធ្លី ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្ដម​   សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថា​ ដោយមានការផ្សព្វផ្សាយពីលទ្ធ​ផលនៃការរៀបចំផែនទីប្រើប្រាស់ដីជារួមក្នុងប្រទេសកម្ពុជា ដើម្បីអោយមានភាពលំអិត និងសុក្រិត ងាយ​ស្រួល​ក្នុងការយកទៅប្រើប្រាស់ មានលំអិតដូចជា៖
-​ ផ្ទៃដីលំនៅដ្ឋាន
-​ ផ្ទៃដីវាលស្មៅ
-​ ផ្ទៃដីដំណាំស្រូវ
-​ ផ្ទៃដីព្រៃស្រោង
-​ ផ្ទៃដីព្រៃបៃតង
-​ ផ្ទៃដីព្រៃរបោះ
-​ ផ្ទៃដីព្រៃលិចទឹក 
និងមានប្រភេទដំណាំផ្សេងៗ​ ទៀត ។ កិច្ចប្រជុំក៍បាន​ពិភាក្សាអំពី ទិន្នន័យ និងតួរលេខតើមានភាពត្រឹមត្រូវ និងខ្វះខាត ហើយគួរបន្ថែមទិន្នន័យអ្វីផ្សេងៗ ទៀត និងអាចយកទៅប្រើប្រាស់បានតាមក្រសួង ស្ថាប័ណ្ណរដ្ឋ នៅពេលដែលផែនទីនេះបានរៀបចំរួចរាល់នាពេលខាងមុខបន្តទៀត ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter