មាតិកា
លោកប្រធាន​មន្ទីរ​បានចុះពិនិត្យការងារដាំដុះនិងប្រមូលផលដំណាំបន្លែ របស់ក្រុមផលិតបន្លែសុវត្ថិភាព នៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៣ វិច្ឆិកា ២០២២
69

ថ្ងៃពុធ ១៥រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២​ លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានចុះពិនិត្យការងារដាំដុះនិងប្រមូលផលដំណាំបន្លែ របស់ក្រុមផលិតបន្លែសុវត្ថិភាព នៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានដាំដុះបន្លែត្រសក់ សណ្តែកគួរ ប៉េងប៉ោះ ននោង ខាត់ណា និងពោត ជាដើម​ ។ បច្ចុប្បន្ននេះក្រុមកសិករ​ប្រមូលផលក្នុងមួយថ្ងៃបានជាមធ្យមប្រហែល ១.៥០០-២.០០០គីឡូក្រាម​ ។ តម្លៃលក់ដុំ ត្រសក់ ២.០០០៛/គ.ក្រ សណ្តែកគួរ ២.៥០០៛/គ.ក្រ ចំពោះដំណាំផ្សេងៗ​ កសិករនឹងប្រមូលផលនៅរយៈពេលប្រហែល១សប្តាហ៍ទៀត ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter